កណ្តាល៖ កាលពីល្ងាចម៉ោង៤និង៣០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់ តែមួយប៉ព្រិចភ្នែកមនុស្សមួយគ្រួសារមានប្តីប្រពន្ធនិងកូនរួមនឹងក្មួយ ត្រូវបាត់បង់ជីវិតពីលោកនេះភ្លាមៗទាំងរូបកាយក៏ខ្ទេចខ្ទាំ នៅលើទ្រួងផ្លូវជាតិលេខ៤១ នៅចំណុចជិតផ្សារថ្នល់ទទឹង ។ ខណៈជនរងគ្រោះជិះម៉ូតូ សែ១២៥ ស្លាកលេខ ភ្នំពេញ 1CW. 4614 បានជិះក្នុងទិសដៅបញ្ច្រាសទិសគ្នានឹងឡានដឹកដី និងបានបុកពេញទំហឹងនៅចំណុចខាងលើ។
ក្រោយរូបភាពសាកសពមួយគ្រួសារដេកដួលរណូករណែល ដែលក្លាយក្តីស្រមើស្រម៉ៃ នៃហ្វូងមហាជនដែលបានឃើញគ្រោះដ៏រន្ទត់នេះ រួមទាំងក្រុមគ្រួសារក៏ស្ថិតក្នុងក្តីក្តុកក្តូលអាលោះអាល័យ ដែលបាត់បង់មនុស្សមួយគ្រួសារមួយប៉ព្រិតភ្នែកនេះ ។
ក្រោមថ្ងៃនេះមួយថ្ងៃពីមន្រ្តីតុលាការខេត្តកណ្តាលក៏បង្ហាញពីចំណាត់ការ បើកផ្លូវយុត្តិធម៌ឲ្យព្រលឹងសពមួយគ្រួសារបានស្ងប់ ជាមួយនឹងការបង្ហាញឈ្មោះ យុវជនបើកបររថយន្តបង្កគ្រោះថ្នាក់ដ៏រន្ទត់នោះ គេមានឈ្មោះ សេង ចាន់ឌឿន អាយុ២៣ឆ្នាំ ហើយនៅថ្ងៃទី២៥ខែធ្នូនេះ តុលាការបានចេញដីការឃុំខ្លួន ក្រោមបទបើកបរខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
