ភ្នំពេញ៖ ថ្ងៃបុណ្យម៉ារីគ្រីស្តស្មាស់(២៥ធ្នូ) យុវជនជាច្រើនតែងតែជូនកាដូ ឲ្យគ្នាទៅវិញទៅមក ។ ប៉ុន្តែ​ដោយ​ឡែក​គូស្នេហ៍តារាចម្រៀងនិងសម្តែងដែលកំពុងទាក់ទាញអ្នកគាំទ្រតាមដានខ្លាំងក្នុងសង្វៀនស្នេហ៍លើវិថីសិល្បៈ នាង ពេជ្រ សោភា ក៏ទទួលបានកាដូជាពិសេស ពី ឆឹម សក្កដា ក្រោមស្នាដៃធ្វើម្ហូបផ្គាប់ដោយរស់ជាតិអាហារជាពិសេសទៅវិញ។

នៅគណនីហ្វេសប៊ុក អ្នកនាង ពេជ្រ សុភា នៅព្រលប់ថ្ងៃទី២៥ខែធ្នូនេះ នាងបានបង្ហោះវីដេអូ បង្ហាញឲ្យឃើញ ពីសកម្មភាព គូស្នេហ៍ លោក សឹក សក្កដាបញ្ចេញថ្មីដៃធ្វើម្ហូប។ រំពេចពីការបញ្ចេញថ្វីដៃវិជ្ជាមេផ្ទះ ក្នុងនាមជាមនុស្សប្រុស ដែលឆ្អិនរួមរាល់នោះ គូស្នេហ៍មួយគូនេះ ថែមទាំងបានបង្ហាញនូវភាពយល់ចិត្តគ្នា ដោយបានបញ្ចុកអាហារគ្នាម្តងម្នាក់ និងរំលេចដោយសំឡេងបង្ហើលើបណ្តាញសង្គមថា«នេះជាកាដូររបស់ខ្ញុំ ធ្វើម្ហូបឲ្យខ្ញុំញ៉ាំ អរគុណបងប្រុស»។

នៅក្នុងវីដេអូរដដែលនោះលោក សឹម សក្កដា ក៏បាននិយាយរៀបរាប់បែបដូចក្នុងរឿងនិទានទៅកាន់ ពេជ្រ សោភាថា«នៅពេលដែលប៉ាម៉ាក់មិននៅខ្ញុំតែងតែយកឌីសចំរៀងចាក់ស្ដាប់ ពេលនោះក៏និយាយថាអ្នកនាងជីសុំទប់អារម្មណ៍ដែលខ្ញុំមករំខាន មើលទៅប្រហែលជាហត់ខ្លាំងណាស់ហើយចាំខ្ញុំធ្វើម្ហូបឲ្យញ៉ាំ»។