ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ចម្រៀង ជុំ លីណូ បានបង្ហាញការខ្វល់ខ្វាយយ៉ាងខ្លាំងជាមួយនឹងពាក្យទួញហើយទួញទៀតថា អយុត្តិធម៌ណាស់សម្រាប់ក្រុមគ្រួសាររបស់លោក ដែលជាជនរងគ្រោះ។ ក្នុងនោះ អតីតតារាចម្រៀងដែលរន្ទឺប្រជាប្រិយភាពខ្លាំង គ្រានៅជ្រកក្នុងទ្រនំសាន់ដេ លោក ជុំ លីណូ ក៏បានបង្ហាញថា «ប្អូនស្រី ជីដូន មួយរបស់ខ្ញុំ ត្រូវបានរងនូវអំពើហឹង្សា ពីឪពុកចុង ដែលជាអតីតសង្ឃ ឈ្មោះ ភុំ មុនីរ័ត្ន ហើយសព្វថ្ងៃជនដែលបង្កហឹង្សាលើក្មេងស្រី ជាប្អូនជីដូនមួយរបស់ខ្ញុំនោះ បច្ចុប្បន្នជាទីប្រឹក្សាសម្ដេច ហេង សំរិន»។

តារាចម្រៀងដែលស្ថិតនឹងប្រជាប្រិយភាពនៅទ្រឹងនេះរូបនេះ អះអាងថា រឿងក្តីអតីតសង្ឃឹងនិងបច្ចុប្បន្នជាទីប្រឹក្សាសម្ដេច ហេង សំរិន ប្រឹងហឹង្សាលើប្អូនជីដូនមួយខ្ញុំនេះ តុលាការប្រកាសសាលក្រមជាស្ថាពរកាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងត្រូវសងជំងឺចិត្តជាទឹកប្រាក់១២លានរៀល ។ តែដល់ពីនេះយុត្តិធម៌មានតែនៅលើក្រដាស់តែប៉ុណ្ណោះ។