កាណាដា៖ ស្នេហាស្ម័គ្រស្មោះ ប្តីប្រពន្ធវ័យជរា បានយំសោកបោកខ្លួនយ៉ាងខ្លាំង ខណៈត្រូវបានគេចាប់បំបែកឲ្យទៅរស់នៅកន្លែងខុសគ្នា ចំថ្ងៃបុណ្យគ្រិស្តស្មាស់។ ប្តីប្រពន្ធ​ជរា​នេះ ត្រូវបានគេស្គាល់ថា ប្តីឈ្មោះ ហើប៊ើត (Herbert) វ័យ ៩១ឆ្នាំ និងប្រពន្ធឈ្មោះ អូទ្រី (Audrey) វ័យ ៨៩ឆ្នាំ ដោយពួកគាត់បានរៀបការ និងរស់នៅជាមួយគ្នាជាង ៧០ឆ្នាំមកហើយ តែនៅថ្ងៃទី២៥ ធ្នូ២០១៧ ម្សិលមិញនេះ ជាថ្ងៃទុក្ខសោកបំផុតសម្រាប់​យាយតាមួយគូនេះ ព្រោះលោកតា ហើប៊ើត ត្រូវបានមណ្ឌលថែទាំចាស់ជរា Victoria Villa Special Care Home ផ្ទេរលោកតាទៅមណ្ឌលថែទាំចាស់ជរាមួយផ្សេងទៀត។

ពាក់ព័ន្ធករណីផ្លាស់លោកតាទៅមណ្ឌលថ្មីនោះ អ្នកចាត់ការទូទៅក្នុង Victoria Villa Special Care Home បាន​លើក​ឡើង​ថា «យើងពិបាក​ថែទាំ​លោកតា ហើប៊ើយ ណាស់ ព្រោះគាត់មាន​ជំងឺ​វង្វេង​វង្វាន់​បាត់​ការ​ចងចាំ​ ណាមួយកន្លែងខ្ញុំ​កង្វះ​បរិក្ខារ​ចាំបាច់ទៀតផង»៕