ថៃ៖ ក្នុងឆាកជីវិតមនុស្សម្នាក់ៗកើតមកតែងមានវាសនាខុសៗគ្នា មានអ្នកខ្លះរស់និងធ្វើការនៅកន្លែងសុខសុវត្ថិភាព ចំណែកអ្នកខ្លះព្រាត់ប្រាស់ពីក្រុមគ្រួសារចំណាកស្រុកទៅធ្វើការនៅបរទេស ដែលការងារមួយចំនួនពោរពេញដោយឧបស័គ្គ និងប្រថុយអាយុជីវិតខ្លាំងមែនទែន។
តួយ៉ាង ក្នុងវីដេអូជាង ៨នាទី ដែលស្តែងឡើងពីឆាកជីវិតពលករខ្មែរចំណាកស្រុកទៅធ្វើកម្មករចុះទូកនៅប្រទេសថៃ ដែលយកអាយុជីវិតទៅប្តូរយកប្រាក់បន្តិចបន្តួចដើម្បីចិញ្ចឹមក្រុមគ្រួសារ។ ក្នុងផ្ទៃសមុទ្រធំល្វឹងល្វើយ កម្មករខ្មែរប្រមាណ ១០នាក់បានលោតចុះទៅក្នុងទឹកសមុទ្រជាមួយសំណាញ់អួន ខណៈទូកបានបើកយ៉ាងលឿន មើលទៅព្រឺឆ្អឹងខ្នងជំនួសកម្មករចុះទូកទាំងនោះ។
សូមទស្សនាវីដេអូ!
https://web.facebook.com/Todaysocialnews/videos/144714282912454/
