ភ្នំពេញ ៖ កញ្ញា សុភ័ក្រ កុសុម៉ា ក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំងធ្វើឲ្យការងារ សិល្បៈ ក្នុងនាទីជាពិធីការិនី និងភាពស្រស់ស្អាត់ រួសរាយរាក់ទាក់នោះក៏ត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់ថា កុសុម៉ា កាន់តែល្បីកាន់តែស្អាតខ្លាំង។

ខណៈ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏និយាយពីរឿងមួយនេះដែរ។ បង្ហាញភ្ជាប់និងសកម្មភាពក្នុងពិធីបុណ្យសមុទ្រ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បង្ហាញក្នុងបណ្តាញសង្គម ទាក់ទិននឹងវត្តមាន កញ្ញា សុភ័ក្រ កុសុម៉ា ដោយសរ​សេ​រ​​​​រៀបរាប់ យ៉ាងដូច្នេះថា«ល្បីណាស់ឥឡូវ ហើយ ស្អាតខ្លាំងទៀតផងមីងហ្នឹង ម្សិលមិញបើកុំចែរវល់មិនដឹង​មីង​ណឹ​ង​​កូរចែយ៉ាងណាទេ»។

គួរបញ្ជាក់ផងដែរបច្ចុប្បន្នកញ្ញា សុភ័ក្រ កុសុម៉ា ពិតជាស្អាតប្លែក រហូតសូម្បីតែ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារារៀមច្បង ក៏សរសើរពីសមត្ថភាព និងរូបសម្រស់ របស់តារាស្រី សម្ដីបាន រូបនេះដែរ៕