ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការចោទធ្ងន់ៗ បង្ហោះការផ្សព្វផ្សាយជាសាធារណៈនៅក្នុងបណ្តាញសង្គម ដោយថា តារាសម្តែង នី មុន្នីនាថ នាងមិនត្រឹមតែពូកែសម្ដែងតែក្នុងរឿងប៉ុណ្ណោះទេ ថែមទាំងចេះសម្ដែងនៅខាងក្រៅផង និងថានាងបោកប្រាស់លុយកាក់ និងគ្រឿងអលង្កាមាសពេជជាច្រើនពីគូដណ្តឹង តែពេលនេះបែរសុំផ្ដាច់។
តាមរយៈការល្បីសុះសាយនៅលើកបណ្តាញសង្គមថា តារាសម្តែង នី មុន្នីនាថ បោកប្រាសគូដណ្តឹងនោះ នៅរសៀលថ្ងៃទី៣១ខែសីហា ម្តាយ កញ្ញា នី មុន្នីនាថ ក៏ចេញមកធ្វើការបកស្រាយជួសកូនស្រី ខណៈដែល សាមីខ្លួនដែលកំពុងអាស្រូវឈ្មោះ បដិសេធមិនធ្វើការបំភ្លឺនេះ ។
ម្តាយ នី មុន្នីនាថ បានប្រាប់យ៉ាងដូច្នេះថា «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការផ្សព្វផ្សាយថា កូនស្រីខ្ញុំ នាថ រៀបគម្រោង បោក ប្រាស់គូដណ្តឹង ជាមួយនឹងពាក្យថា នាងមិនត្រឹមតែពូកែសម្តែងក្នុងរឿង ភាពយន្ត ក្រៅភាពយន្តក៏ពូកែសម្តែងអីណា»។
អ្នកស្រីក៏បានបដិសេធទៀតថា «មុន្នីនាថ មិនបានបោកប្រាស់គូដណ្ដឹងយកលុយមកទិញផ្ទះឡាន មាសពេជ្រ និងគ្រឿងអលង្កាមួយចំនួននោះទេ ហើយរឿងថាកូនស្រីថាសុំផ្ដាច់ ពាក្យពីគូដណ្ដឹងរឹតតែមិនពិត »។
បន្ថែមនោះអ្នកស្រីក៏អះអាងទៀតថា «បើពួកគេស្រលាញ់គ្នាហ្នឹង ទៅផ្តាច់ពាក្យណាងាយៗនោះ»។
