ភ្នំពេញ៖ បន្ទាប់ពីគូស្នេហ៍របស់អ្នកនាងពេជ្រ សោភា និងលោក សឹម សក្កដា ដែលធ្លាប់តែផ្អែមល្ហែមដូចទឹកឃ្មុំ ប៉ុន្តែនៅរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញ តារាស្រីនាង ពេជ្រ សោភា រំលេចរូបភាពក្នុងទឹកមុខក្រៀមក្រម ទាំងពេលខ្លះសរសេរបង្ហាញពីភាពតូចចិត្តតូចថ្លើមនឹងជីវិតស្នេហា ដែលនាងជូបទៀតផង។ អ្នកនាង ពេជ្រ សោភា មុននេះរមែងបង្ហាញរូបភាពកៀកកិតស្និទ្ធស្នេហ៍ជាមួយនិងតារាសម្តែងវ័យក្មេងជាង លោក ឆឹម សក្កដា យ៉ាងផ្អែមល្ហែម ក្លែមទាំងពាក្យពេចន៍ដ៏មានន័យក្រោយបរាជ័យជីវិតអាពាហ៍ពិពាហ៍មួយភ្លើងនាងថា«អូនបានជូបបង មិនយឿតពេលទេ បងជាមនុស្សដែលអូនសង្ឃឹមចុងក្រោយ »។

ប៉ុន្តែអ្វីដែលក្លាយជាការកត់សម្គាល់ជាថ្មីសម្រាប់មហាជននោះ គឺតារាស្រីមានកំណើតពីទឹកដីខេត្តព្រៃវែង ក៏ធ្លាប់បរាជ័យជីវិតអាពាហ៍ពិពាហ៍មួយភ្លើងរូបនេះ បែរជាឃើញបង្ហោះរូបភាពបែបឯការនៅម្នាក់ឯង ហើយថែមសរសេរសារទួញរៀបរាប់ភាពតូចចិត្ត តូចថ្លើមនឹងជីវិតស្នេហាថ្មី។ បន្តនឹងសារទួញថា «ម៉េចមកពីអូនចាស់ អូនមិនស្អាតមែន បានជារាល់ដងបងតែងសុំអូនបែក ។ ជាថ្មី អ្នកនាង ពេជ្រ សោភា ទួញរៀបរាប់ភ្ជាប់រូបថតក្នុងទឹកមុខក្រៀមក្រមអង្គុយក្នុងឡានតែម្នាក់ឯងទៀតថា «អូនដឹងថាបងរវល់ អូនដឹងថាបងរវល់ រហូតភ្លេចអូន….អូនដឹងគ្រប់យ៉ាង តែព្រោះតែស្រលាញ់ទើបទ្រាំ»។

 

ខណៈនោះដែរក៏គេឃើញមានអ្នកគាំទ្រ អ្នកនាង ពេជ្រ សោភា ដែលកំពុងស្ថិតក្នុងរូបភាពឯការនោះដែរថា «គ្មានអ្វីជោគជ័យជាងការអត់ទ្រាំទេបង បើបងទ្រាំបានហើយ បងគួរតែទ្រាំតទៅទៀត ក្រោយចប់រវល់គាត់នឹងនឹកមករកបងហើយបង ហើយគាត់នឹងមើលថែបងដូចមុន ។ បងត្រូវចេះថែរក្សាគ្នាណាបងសំណព្វចិត្ត»។