កណ្តាល៖ ក្រោយម្ចាស់សង្វៀនជល់មាន់ដ៏ធំ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល និងនៅស្រុកបាទី ខេត្តតាកែវ ថៃ ផានី ហៅម៉ាប់ អូស្ត្រាលី ត្រូវបានបញ្ជូនទៅពន្ធធនាគាហើយកាលពីថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០១៧នេះពីបទ “បើកល្បែងស៊ីសងខុសច្បាប់”។ បែរជាថ្មីៗក៏ផ្ទុះព័ត៌មាន ដែលនាំឲ្យមហាជនផ្ទុះទាំងសំណើច ទាំងការហួចចិត្តផង ដែលពាក់ព័ន្ធនិងក្រុមប្រជុំឲ្យកើតជាបនល្បែង។ ដែលថា ពេលនេះសមត្ថកិច្ចខេត្តកណ្តាលបានកម្ទេចវត្ថុតាំង បើកល្បែងស៊ីសងខុសច្បាប់នោះ មានមាន់ជល់ចំនួន៩២ក្បាល់ ដោយការសម្លាប់ចោលក្នុងពេលតែមួយ។ក្រោមរូបភាពបង្ហាញពីក្រុមសមត្ថកិច្ចបំផ្លាញវត្ថុតាំង ឈអាករមាន់ជល់ ដូចគេអាករមាន់ធ្វើម្ហូប ដែលកំពុងទទួលការរិះគន់នោះ ក៏មានការបង្ហាញពី លោក ហុក វ៉ន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ ព្រមទាំងលោក ស៊ុន រស្មី ព្ររាជអាជ្ញារងនៃអយ្យាការអមសាលាដំបូងខេត្តកណ្ដាល ថា«ការថែរក្សានូវមាន់ជល់ចំនួន៩២ក្បាលមានការលំបាក និងចំណាយសោហ៊ុយផ្សេង ដើម្បីបង្ហាញរកុំអោយមានបទល្មើសកើតឡើងជាថ្មី និងដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឲ្យបានឆាប់រហ័ស គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនៅមាន់ជល់ចំនួន ៩២ក្បាលនេះ»។