ធ្មេចបើកៗកូនស្រីរបស់ ប៉ែន ចំរ៉ុង និងភិន សុដាលីស ពេលនេះមានវ័យជិត១ខួបទៅហើយ។ រហូតមកដល់ពេលនេះ បែន ចំរ៉ុង មិនទាន់មានឪកាសបានជួបមុខកូនផ្ទាល់នៅឡើយទេ ចាប់តាំងពីពេលនាងបើកភ្នែកឃើញពន្លឺថ្ងៃមកម្លេះ។

កាលពីកំឡុងខែតុលាឆ្នាំ២០១៦ ភិន សុដាលីស បានសម្រាលកូនស្រីដោយគ្មានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុង ក្រោយពីសម្រាលនាងក៏មករស់នៅជាមួយក្រុម​គ្រួសារវិញ ភិន សុដាលីស បានទទួលការយកចិត្តទុកដាក់ពីក្រុមគ្រួសារ ដែលសូម្បីតែកូនស្រីនាងក៏ទទួលបានការថ្នាក់ថ្នមយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រួសាររបស់នាងដែរ។ ហើយកូនស្រីរបស់ ភិន សុដាលីស មានឈ្មោះថា  Katherina មានអាយុ ប្រហែលជិត១ ឆ្នាំ មានមុខមាត់កាត់ឪពុកបន្តិចម្តាយបន្តិចនេះកាន់តែស្រស់ស្អាតគួរឲ្យស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស គឺពេលញញឹមថ្ពាល់ខួចទាំងសងខាងនោះ

ហើយ ភិន សុដាលីស បានបង្ហាញរូបរបស់កូនស្រីនាងជាបន្តបន្ទាប់ជាច្រើនសន្លឺក មានការតុបតែងខ្លួនបែបប្លែកៗពីគ្នា សំពត់ខ្លី អាវដៃប៉ោង បូរខៀវ មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ ហើយនាង បានសរសេរនៅលើ ហេ្វសប៊ុក របស់នាងថា  «បែកធ្លាយរូបភាពកូនតុក្កតារបស់ខ្ញុំ សំខាន់ឃើញកាមេរ៉ាមិនបាន សើចហើយចេញស្ទីលមកខ្លួនឯងម៉ង ប៉ិនណាស់យើងហ្នឹង មានដុងណាស់កូន»។

ក្រុមគ្រួសាររបស់នាងចាត់ទុក និងហៅថាជាព្រះនាងតូចនៅក្នុងផ្ទះ ជាក្មេងស្រីដែលធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយរីករាយផងដែរ។ បើកទោះជាយ៉ាងនេះក្តី កូនស្រីដែលជាតំណក់ឈាមរួមគ្នាក៏ដោយនាងនៅតែមិនទាន់អនុញ្ញាតឲ្យ ប៉ែន ចំរ៉ុង ជួបមុខកូនស្រីទេ ព្រោះតែគេដឹងថានាងឆ្អែតចិត្តនឹងសម្តីប៉ែន ចំរ៉ុងគ្រានៅតុលាការ។ យ៉ាងណាមិិញ បើតាមផ្លូវច្បាប់ក្នុងនាមជាឪពុក ប៉ែន ចំរ៉ុង អាចមានសិទ្ធិទៅមើលថែកូនស្រីបាន ប៉ុន្តែគេក៏មិនដែលលឺថាប៉ែន ចំរ៉ុង ទាមទារសិទ្ធិនោះទេ។

កាលពីពាក់កណ្តាលឆ្នាំ២០១៦គេចាំបានថា តារាសម្តែង និងពិធីករ ប៉ែន ចំរ៉ុង បានដាក់ពាក្យលែងលះភរិយា ភិន សុដាលីសគ្រាដែលនាងកំពុងតែមានផ្ទៃពោះ៥ខែមកម្លេះ។ ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះ មានមតិរិះគន់ជាច្រើនទៅលើលោក ប៉ែន ចំរ៉ុងណ ថាជាបុរសដែលគ្មានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សន៍មុខមហាជនកាលពីគ្រាដែលភិនសុដាលីសរត់ចោលផ្ទះតាមលោកនោះ ៕