ភ្នំពេញ៖ តារាចម្រៀង និងសម្តែងសិចស៊ី និយមបញ្ចេញសាច់ដើមទ្រូង កញ្ញា សាន សុម៉ាលី បានបង្ហោះក្នុងបណ្ដាញសង្គមហ្វ៊េសបុកហាក់បីដូចជាខឹងខ្លាំងណាស់ជាមួយមិត្តប្រុសរបស់នាងថា ដែលហ៊ានលួចមានស្រី ក្បត់ចិត្តនាងទាំង ដែលរស់នៅជាមួយគ្នាបួនឆ្នាំហើយ។

ក្នុងសារដ៏វែងអន្លាយ ដែលបង្ហាញពីការឈឺចិត្តស្អិតទ្រូង ដែលបាត់បង់ស្នេហ៍ចំថ្ងៃពិសេស ថ្ងៃបុណ្យណូអែល តារាសម្តែងជាប់ងារ នាង កាកី នាង សាន សុម៉ាលី បានបង្ហាញថា «ថ្ងៃនេះអ្នកឯងបានសាងអ្វីមកលើខ្ញុំ សូមឱ្យអ្នក ឯងទទួលកម្មទាំងអស់ ទេវតាមានភ្នែក ខ្ញុំមិនចេះនិយាយកុហកទេ ទឹកភ្នែកខ្ញុំស្រក់ទាំងប៉ុន្មាន អ្នកទទួល យក ១០០០០០០ លានដង ខ្ញុំអស់កម្មហើយ តិចទៀតដឹងហើយថាវាយ៉ាងម៉េច ឈប់មកនិយាយដូចខ្លួនឯងត្រឹមត្រូវទៀត ខ្លួនឯងល្អណាស់ »។ បន្ទរពីពាក្យពេចន៍ដែលថា អ្នកណាទៅដែលមិនដឹងចរិកថោកទាប់ ល្មើសគុណ ក្រពើបំរើវាមិនដែលទាស់ចិត្ត គ្រាន់តែមានស្រី វាស្អីក៏មិនស្គាល់ នៅឱ្យបានសុខចុះ យកទៅមីនាង តិចទៀតនាងដឹងហើយថាល្អត្រឹមណា។

ក្នុងសារនោះដែរ នាង សាន សុម៉ាលី ក៏ទម្លាយការពិត ផ្ទុយពីសំដីដែលរមែងបដិសេធសំនួរអ្នកព័ត៌មានមុនៗនេះ ដោយថា «៤ ឆ្នាំនេះសួរទៅថាខ្ញុំធ្វើស្អីខ្លះជាមួយវា វានៅជាមួយខ្ញុំរាល់ថ្ងៃ វានៅក្បត់ខ្ញុំបានយ៉ាងសាហាវ សាង អនា គតទៅគ្មានអ្នកណារារាំងទេ ចាត់ទុកថា ធ្វើបុណ្យជាមួយសត្វចចកមិនស្គាល់ច្រាំងច្បាស់ហូរត្រឹមណាទើត្រឹមនឹង » ។ សារទាំងនេះធ្វើឱ្យមិត្តភក្តិរបស់ សាន សុម៉ាលី ជាច្រើនលើកទឹកចិត្តឱ្យនាងតស៊ូ និងរឹងមាំ ហើយបោះ បង់ចោលនូវរឿងមិនសប្បាយចិត្ត ។