ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់រោងចក្រតាមបណ្តោយផ្លូវជាតិលេខ៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាសថា ៖១-ប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នេះតទៅ។ ២-ត្រូវការចុះពិនិត្យតាមមន្ទីពេទ្យរដ្ឋ ការពិនិត្យសុខភាព និងការព្យាបាល កម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ- កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ ដូចគ្នា។

៣- ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនត្រូវបានពេលឈប់សម្រាក ពីរយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិ) ៤- កម្មការិនីសម្រាលបានកូន១ ទទួលថវិកា ៤០ ម៉ឺនរៀល និងពិនិត្យ ផ្ទៃពោះដោយឥតគិតថ្លៃ  បើសម្រាលបានកូនភ្លោះ២ ទទួលបានថវិកា ៨០ ម៉ឺន រៀល។ បើសម្រាលបានកូន៣ ទទួលបានថវិកា១លាន២សែន រៀល ហើយបូកប្រាក់ ឧបត្ថម្ភចំនួន ៥លានរៀលទៀត។ ៥- ចំពោះរបប សន្តិសុខសង្គម កម្មករ-កម្មការិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦-បញ្ហា ទឹក ភ្លើង តទឹកតភ្លើងដល់ផ្ទះរបស់កម្មករ ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួល កុំឲ្យមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ។៧- ចាប់ពីឆ្នាំ ២០១៩ កម្មករ នឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ។​​​ ៨- ពលករទៅក្រៅ ប្រទេស ជួយសម្រួលបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា ដើម្បីទទួលបានលក្ខខណ្ឌការងារ ល្អប្រសើរ៕