ភ្នំពេញ៖ តារា​ចម្រៀងរាង​តូចច្រឡឹង លោក ឆាយ វីរៈ​យុទ្ធ កិត្ដិ​ស័ព្ទសិល្បៈចម្រៀង​ហាក់​កាន់​​​​តែ​ទទួល​បាន​ផ្លែផ្កា ក្រោយក្រាបផ្ទឹម​ក្លាយ​ជាកូនប្រសារសេដ្ឋីស្រូវអង្កនៅ​ទឹក​ដី​ខេត្តកំពង់ចាម ។ ​ថ្ងៃ​ទី ​២៧ ខែ​ធ្នូនេះ តារា​ចម្រៀង​​រូបនេះ ក៏​ទទួលបាន​ពានរង្វាន់លើ​​អាជីពចម្រៀង​មួយ​​ពីស្ថានី​វិទ្យុតន្រ្តីដែលមាន​ឈ្មោះថា «The 2017 NRG Music Awards PR»។

ក្នុង​អារម្មណ៍​រំភើប​រីករា​យ ដៃកាន់ពានជាប់​​ ឆាយ វីរៈយុទ្ធ ក៏ពោលថា« ​រយៈពេលជាង១០ឆ្នាំតាំង​ពីប្រ​ឡូន​ចូ​ល​អាជី​ពជា​តារា​ចម្រៀង នេះគឺជាលើកទី១ សម្រាប់ខ្ញុំបាទផ្ទាល់ ដែល​មាន​ឱកា​សកា​ន់ពា​នរ​ង្វាន់​មួយ​នេះ»​។

​ក្នុង​ឱកាស​នោះ​ដែរ តារាចម្រៀង កូនប្រសារសេដ្ឋីស្រូវអង្កនៅ​ទឹក​ដី​ខេត្តកំពង់ចាមរូបនេះ បា​ន សំណូម​ពរ​ទៅដ​ល់ក្រ​សួង​ពាក់​ព័ន្ធនឹ​ងវិ​ស័យ​ចម្រៀង​ខ្មែរ​ សូ​មមា​ន​កា​រ​យ​កចិ​ត្ត​ទុក​ដា​ក់​ឲ្យ​បាន​ខ្ជាប់ខ្ជួ​ន ចំពោះតា​រាចម្រៀ​ងប្រុស​-ស្រី ដែល​ពួក​គាត់​ខិត​ខំធ្វើ​ឲ្យវិ​ស័យ​ចម្រៀង​មាន​ការ​រីក​ចម្រើ​នទៅ​មុខ​ដោ​យ​បង្កើត​កម្ម​វិធី​ប្រគល់​ពានរ​ង្វាន់​ជារៀង​រាល់​ឆ្នាំ និង ​ជាល​ក្ខណៈផ្លូ​វកា​រ​​លំដាប់​អន្ត​រជា​តិ ដើម្បី​ឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​មាន​ទឹកចិ​ត្ត បំ​ពេញ​ការ​ងារ​សិល្បៈ​ជាប​ន្ត»។