ព្រះវិហារ៖ បុរសម្នាក់ធ្វើដំណើរចេញពីខេត្តព្រះវិហារ តាមរកនារីរូបស្រស់ ទាល់តែឃើញដូចបំណង ប៉ុន្តែខាងស្រី​ហាក់ដូចនៅស្ទាក់ស្ទើរមិនទាន់ហារមាត់ស្រដីថា ស្រលាញ់ឡើយ។ បុរសនោះ បានរៀបរាប់ថា «ខ្ញុំបានស្កាត់មករកដោយមិនគិតស្លាប់រស់ព្រោះស្រលាញ់នាងខ្លាំង»។

លោកបន្តថា «ខ្ញុំបានទិញវត្ថុអនុស្សាវរីយ៍ជាច្រើនជូនគាត់ (ស្រីស្អាត) មានដូចជា​ ខោក្នុង អាវទ្រនាប់ជាដើម»។ ក្រឡេកមកមើល នារីតួឯកវិញ គ្រាន់តែឮបែបនេះ ផ្ទៃមុខឡើងក្រហម រកនឹកពាក្យអ្វីនិយាយមិនចេញ។ ពាក់ព័ន្ធរឿងនេះ ត្រូវបានគេដឹងថា អ្នកទាំងពីរស្រលាញ់គ្នាតាមទូរស័ព្ទ មិនដែលស្គាល់មុខគ្នាទេ ហើយនៅថ្ងៃបុណ្យណូអែល បុរសនោះដាច់ចិត្តតាមរកសំណប់ចិត្តដល់ផ្ទះ តែសំណប់ចិត្តធ្វើដូចមិនស្គាល់ ព្រោះនាងអៀនពេក៕

សូមទស្សនាវីដេអូ!