ភ្នំពេញ៖ ថ្មីៗនេះ កូនក្រមុំវ័យក្មេងបានទម្លាយរឿងស្នេហាពិតរបស់នាង និងគូដណ្តឹងមុនចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍​ រហូតឈានដល់ថ្ងៃភ្ជាប់ពាក្យ ដែលកើតឡើងដោយសារ សិស្សស្រីតាមញ៉ែគ្រូ ព្រោះខឹងគ្រូពូកែស្តីបន្ទោស​ឲ្យពេក។ កូនក្រមុំ សេន ដារ៉ាផ្កាយ បានរៀបរាប់ថា «កាលពី៤ឆ្នាំមុន នាង ត្រូវបានគ្រូឈ្មោះ ផន សីហា តែងតែស្តីបន្ទោសជារឿយៗក្នុងម៉ោងរៀន ដោយនាងចូលចិត្តលេងច្រើន និងជាក្មេងក្បាលរឹងម្នាក់»។

នាងបន្តថា «អូនជាក្មេងស្រីឡិកឡក់ ចូលចិត្តលេងច្រើន គ្មានដឹងខ្យល់ មិនគួរណា បងមកស្រលាញ់អូនសោះ»។ គួរបញ្ជាក់ថា ព្រោះតែការលេងច្រើនរបស់នាង ទើបបង្កើតភាពស្និទ្ធស្នាលជាមួយគ្រូរហូតគ្រូបាក់ចិត្តស្រលាញ់ដកមិនរួច រហូតដល់ថ្ងៃទី២១ ធ្នូ ២០១៧ អ្នកទាំងពីរសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នា៕