អាល្លឺម៉ង់៖ កាលពីល្ងាចម្សិលមិញ តារាចម្រៀង អេដា  បានជួបគ្រោះថ្នាក់នៅលើភ្នំទឹកកក ខណៈពេល​នាងកំពុង​ជិះ​ស្គី​ទឹកកក ហើយ​រអិលជើងដួល។ ជុំវិញរឿងនេះ អ្នកនៅក្នុងហេតុការណ៍បានរៀបរាប់ថា «អេដា បានរអិលជើងធ្លាក់ ពេលកំពុង​លេង​ស្គីលើភ្នំទឹ​កកក នៅប្រទេស​អាល្លឺម៉ង់»។

ប្រភពដដែលបន្តថា «ពេលនេះនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតនោះ ដើម្បីពិនិត្យព្រោះមានការប៉ះទង្គិច ក្បាល»។ គួរបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់ដឹងលទ្ធផលរបស់នាងយ៉ាងណានោះទេ ដោយរ​ង់​ចាំការ​បក​ស្រាយ​ពីក្រុម​គ្រួសារ​នៅពេល​ក្រោយ​៕