ភ្នំពេញ៖ ក្រោយពីរឿងរ៉ាវប្ដឹងផ្ដល់ និងការវាយប្រហាពាក្យសម្ដី និងទួលរងនូវបណ្តឹងពីអតីតគូដណ្តឹង លោក អ៊ុង សូឡាង ក្នុងសំណងជំងឺចិត្តទាមទារដល់ទៅជាង១០ម៉ឺនដុល្លាស្ងប់ស្ងាត់ នី មុន្នីនាថ ហាក់ដូចជាមានការមមារញឹកជាងមុន ជាមួយនិងការសម្ដែង ។

ជាមួយគ្នានោះថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានបង្ហើបពីដំណើរវិវឌ្ឍនៃការងារសិល្បៈរបស់អ្នកនាងយ៉ាងដូច្នេះថា«នី មុន្នីនាថ ត្រៀមថតរឿងភាគថ្មីនៅ TV5 ខណៈដែលកំពុងស្ងប់ស្ងាត់រឿងអតីតគូដណ្ដឹង»។ ដូចនេះអាចបញ្ជាក់បានថាតារាសម្ដែងរូបកំពុងតែសំងំកើបលុយ ខណៈដែលរឿងរ៉ាវរបស់ខ្លួនបានស្ងប់ស្ងាត់។