សុខភាព៖ នៅថ្ងៃទី២៨ ខែធ្នូនេះ នៅលើគណនីហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងបានបង្ហាញឲ្យដឹងថា «ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់ ស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើខេត្តកំពុងចាម និងស្រុកស្ទោងខេត្តកំពង់ធំ»។ ក្នុងសារដែលបង្ហាញផងដែរថា «ចំពោះករណីទាំងនេះពុំទាន់រកឃើញមនុស្សទេ តែមន្រ្តីជំនាញកំពុងតាមដានបន្តយ៉ាងយកចិត្តទុកដាក់»។

តែយ៉ាងណាក្នុងគណនីហ្វេសប៊ុកផ្លូវការបស់នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង អំពាវនាវយ៉ាងទទួចដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវយកមាន់ ឬទា និងសត្វបក្សីឈឺឬងាប់ ទៅចំអិនធ្វើជាអាហារឬលក់បន្តឡើយ ហើយត្រូវរក្សាជាប់ជានិច្ចនៅពេលប៉ោចសម្អាតរោម និងរាយការណ៍ទៅមន្ត្រីជំនាញ នៅពេលសង្ស័យថាកើតេជំងឺផ្ដាសាយបក្សីនេះ»។ គួរបញ្ជាក់ផងដែរថារោគសញ្ញានៃជំងឺផ្ដាសាយបក្សីគឺគ្រុនក្ដៅលើសពី ៣៨.៥អង្សាសេ ក្អក ឬឈឺក និងដកដង្ហើមហត់ៗ វាកើតឡើងក្នុងកំឡុង៧ថ្ងៃ ក្រោយពេលប៉ះពាល់បក្សីឈឺឬងាប់។