ភ្នំពេញ៖ គ្រូធំបង្ហាត់របាំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងធ្លាប់ជាដៃគូចម្រៀងមហោរី និងល្ខោនហ្លួង ឬរបាំបុរាណ ឬរបាំព្រះរាជទ្រព្យ ដែលមានប្រគំតែនៅព្រះបរមរាជវាំងតែប៉ុណ្ណោះក្នុងសម័យសង្គមរាស្ត្រនិយមជាមួយលោក ស៊ីន ស៊ីសាមុត ដែលប្រជាពលរដ្ឋប្រសិទ្ធនាមថា ជាតារាចម្រៀងសំឡេងមាសនោះគឺ លោកយាយ ស៊ិន សាម៉ាដឹកឆូ បានទទួលមរណភាពកាល ក្នុងជន្មាយុ ៧៨ឆ្នាំ នាថ្ងៃទី២២ ធ្នូ ២០១៧។
តបនូវកាយវិការកត្តញួ ក្នុងនាមជាអ្នកសិល្បៈជំនាន់ក្រោយ និងជាអ្នកបន្តវេន នៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៧នេះ ជាថ្ងៃគម្រប់ខួប៧ថ្ងៃ នៃដំណើរមរណៈកាលរបស់វីរៈសិល្បៈបុរាណ ស៊ិន សោម៉ាដឹកឆូ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏បាននាំសិល្បករសិល្បការិនី ចូលរួមពិធីបុណ្យខួប៧ថ្ងៃ របសស់លោកយាយ ជាវីរៈសិល្បការិនីរៀមច្បង។
គួរបញ្ជាក់ផងដែរថា អ្នកគ្រូមិនត្រឹមតែបានរៀនអក្សរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរៀននូវចំណេះវិជ្ជាជាច្រើនទៀត ដូចជាគុនដំបង តេក្វាន់ដូ យូដូ ការ៉ាតេដូ និងមានទេពកោសល្យក្នុងការដាំស្លព្រះស្ងោយថ្វាយព្រះមហាក្សត្រដោយផ្ទាល់ទៀតផង។
