ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បី មាស សុខសោភា បានបង្ហោះសារផ្អែមល្ហែមលើបណ្តាញសង្គមហ្វេសប៊ុក ថ្លែងពីរឿងរ៉ាវស្នេហា​ដែលខំសាងជាង ១០ឆ្នាំ ទទួលបានការថែទាំ និងយកចិត្តទុកដាក់ពីសំណាក់បុរសជាគូស្នេហ៍។ ក្នុងសារដ៍ផ្អែមល្ហែមនោះ មាស សុខសោភា បានសរសេរថា «អរគុណសម្រាប់ពេលវេលាកន្លងមក ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងដើរកាន់ដៃគ្នាបែបនេះជារៀងរហូតតទៅ»។

នាងបន្តថា «អរគុណគ្រប់យ៉ាងដែលអ្នកបានធ្វើមកលើខ្ញុំ អរគុណនៅក្ដីស្រលាញ់រយៈពេល 10ឆ្នាំនេះ អរគុណដែល​នាំខ្ញុំឲ្យ​ស្គាល់នូវ​ពិភពលោក​ដ៏ស្រស់​ស្អាតមួយនេះ អរគុណដែលនាំឲ្យខ្ញុំស្គាល់នូវធម្មជាតិនៅពេលដែលខ្ញុំស្ត្រេស និងហត់នឿយពីការងារ អរគុណនូវការគោរព ការបារម្ភ ការយោគ​យល់ ការអធ្យាស្រ័យ និងយល់ពីចិត្តរបស់មនុស្សស្រីម្នាក់នេះ»៕