ព្រះសីហនុ៖ ជារឿយៗ តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា តែងតែបង្ហាញពីរូបភាព ផ្អែមល្ហែម លើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រ​សរសើរពីសុភមង្គលគ្រួសារនេះណាស់។ ជាក់ស្តែង ថ្មីៗនេះ ភរិយារបស់ ឆាយ វីរៈយុទ្ធ គឺអ្នកនាង សែ ចាន់ឌី ដែលជាអ្នក​និពន្ធផ្ទាល់​របស់​ស្វាមី ក៏បានធ្វើ បង្ហោះរូបភាពជាមួយប្ដីសម្លាញ់ នាទឹកដី មាត់សមុទ្រ ដោយភ្ជាប់ជាមួយសារថា «នៅជាមួយសំណប់ចិត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។

ទន្ទឹមនោះ គូស្វាមីភរិយានេះ​ ត្រូវបានអ្នកស្គាល់បង្ហើបថា «អ្នកទាំង២ស្រលាញ់គ្នា​ណាស់ មិនចង់បែកពីគ្នាសូម្បីមួយវិនាទី»៕