ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ បានជ្រើសរើសមជ្ឈមណ្ឌលកែសម្ផស្សដែលមានតម្លៃថោក ដោយគ្រូពេទ្យបានវះកាត់ដាក់ចូលនូវស៊ីលីកូស បណ្តាលឲ្យលេចចេញមកនៅក្រៅតែម្តង ធ្វើឲ្យច្រមុះនាងខូចខាត និងហើមជាទម្ងន់ ហើយនៅពេលដែលមានរឿងរ៉ាវនេះខាងគ្លីនិកក៏បានបដិសេធ និងមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង។

យ៉ាងណាមិញក៏មិនទាន់ដឹងច្បាស់ថាស្ត្រីរងគ្រោះម្នាក់នេះនឹងធ្វើការដាក់ពាក្យបណ្តឹងទៅកាន់គ្លីនិកនោះ ឬបែបណាដែរ។ អ្វីដែលកាន់តែព្រួយបារម្ភនោះ នៅត្រង់កន្លែងដែលវះកាត់ដាក់ខ្ទង់ច្រមុះក៏ចាប់ផ្តើមហើម និងខូចទ្រង់ទ្រាយ។ ទន្ទឹមនោះ នាងក៏បានស្វែងរកជំនួយពីគ្រូពេទ្យវះកាត់កែសម្ផស្សនៅទីក្រុងបាងកក ដោយខាងមន្ទីរពេទ្យក៏បានជួយធ្វើការវះកាត់យកស៊ីលីកូសនោះចេញដោយមិនគិតថ្លៃ។ ប៉ុន្តែក្រោយពីការវះកាត់យកស៊ីលីកូសចេញ វាក៏បន្សល់នូវប្រហោងរន្ធដ៍ធំ ក៏មិនមានការចេញមុខអះអាងថាខាងមន្ទីរពេទ្យនឹងបន្តជួយព្យាបាលឬយ៉ាងណាដែរ៕