ភ្នំពេញ៖ បង្ហាញភ្ជាប់និងរូបពិនិត្យអេកូ ក៏ឃើញមុខចៅស្រី ស្ថិតក្នុងផ្ទៃកូនស្រី(លី ច័ន្ទសីហា) លោក លី សុជុន ក៏បង្ហាញអារម្មណ៍ត្រេកអរខ្លាំងសាទរកំណើតចៅស្រី នៅតែមួយសប្តាហ៍ទៀតនិងប្រសូត្រចេញមកនោះ។ សារដែលបង្ហាញពីអារម្មណ៍ត្រេកនោះ ឪពុកតារាស្រី ងារកំពូលទឹកភ្នែក លោក លី សុជុន បានបរិយាយយ៉ាងដូច្នេះថា«ថ្ងៃនេះជូនព្រះនាងម្ចាស់ខ្ញុំមកពិនិត្យសុខភាព ។ នាងនិងចៅ របស់ខ្ញុំ អ្នកគ្រូវេជ្ជបណ្ឌិតប្រាប់ថា នៅប្រហែលជាងមួយអាទិត្យទៀតទេ ចៅស្រីខ្ញុំនឹងប្រសូត្រមកលេងជាមួយជីតាហើយ»។

ក្នុងសាដដែលនោះ ឪពុកអ្នកនាង លី ច័ន្ទសីហា ដែលទន្ទេញតែពាក្យដដែលថា ចៅតាចង់ពរចៅយូរ ហើយពេលនេះបំណងក៏បានសម្រេចដែរ។ លោកក៏រៀបរាប់ថា«រំភើបណាស់សូមព្រះតាមជួយថែរក្សាជួបតែសេចក្ដីសុខទាំងកូនស្រីខ្ញុំ និងចៅស្រីសំណប់ចិត្តរបស់ខ្ញុំជានិច្ច»។

ក្រោយពីចំណងស្នេហ៍តារាសម្តែង កញ្ញា លី ច័ន្ទសីហា និងនិស្សិតយោធា ច័ន្ទ ថៃសេង បានឈានដល់រៀបការ​ម​ក​​ពួកគេ ប្រឹងពង្រឹង និងពង្រីកមុខជំនួញថ្មី ដើម្បីត្រៀមជីវិតគ្រួសារ ។ ក្នុងនោះអ្វីដែលការតែធ្វើឲ្យចំណងស្នេ​ហ៍​នេះមានកក់ក្តៅនោះ គឺពួកគេក៏បានសម្រេចបំណង ជូនលោកឪពុក ឪពុកក្មេងហើយ ដែលបានបង្កើតចៅឲ្យលោកពរ ទាំងក្តីសប្បាយនោះ»។