ឥណ្ឌូនេស៊ី៖ ស្ត្រីមេម៉ាយវ័យ ២១ឆ្នាំម្នាក់ ប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ផ្ទះរបស់នាង នៅផ្ទះលេខ១២ ផ្លូវតាំងជូកុនខាង ប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចជំនាញអះអាងថា  «ករណីរំលោភ សម្លាប់ និងយកទ្រព្យសម្បត្តិ»។  រំលងបានប៉ុន្មានថ្ងៃ ជនដៃដល់​ត្រូវបានប៉ូលីសចាប់​ខ្លួន ខណៈរូបគេបានយកគ្រឿងអលង្ការនោះទៅលក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។ តាមចម្លើយសារភាពរបស់ជនល្មើស ថា រូបគេបានសម្លាប់ និងរំលោភ ថែមទាំងយកទ្រព្យសម្បត្តិមែន។

ជនល្មើសបានរៀបរាប់ពីដំណើរដើមទងថា  «ដំបូងឡើយ ខ្ញុំបានដើរតាមផ្លូវ ខណៈនោះនារីរងគ្រោះខាងលើ បានឈប់ហៅខ្ញុំឲ្យជិះឡានជាមួយ ដោយក្នុងឡាននោះមានគ្នា៣នាក់ ខ្ញុំ ស្ត្រីរងគ្រោះ និងកូនរបស់នាងអាយុ១ឆ្នាំ ។ លុះធ្វើដំណើរជិតដល់ផ្ទះនាង ក៏ឈប់​និយាយគ្នាលេង ប៉ុន្តែភ្លាមៗនោះនាងបានចាប់ចិត្តស្រលាញ់ខ្ញុំ ហើយនាងព្រមឲ្យខ្ញុំចូលទៅក្នុងផ្ទះរបស់នាង» ។ ជនសង្ស័យដដែលបន្តថា  «នៅពេលក្បាលព្រលប់ពួកយើងបានរួមភេទជាមួយ​គ្នាបាន ៣ដង ពេលពាក់កណ្តាលអាធ្រាតបាន ៣ដងទៀត និងដល់ពេលទៀបភ្លឺនាងមិនព្រមឲ្យរួមភេទ។ រំពេចនោះ ខ្ញុំខឹងយ៉ាងខ្លាំង ក៏ច្របាក់ករនាងរហូតដល់ស្លាប់ និងរំលោភបាន ៣ដងទៀត ហើយមុនពេលចេញមក ក៏បានយកមកជាមួយនូវទ្រព្យរបស់​នាងផងដែរ»។