ភ្នំពេញ៖ ភាពយន្តភាគខ្មែរដែលរៀបរាប់ពីសន្តានពស់បង្កាត់ភ្លើងស្នេហ៍ជាមួយមនុស្ស គឺរឿង “កូនពស់កេង​កង​”​​ ​​ដែលវណ្ណកម្មថ្មីសន្លាង របស់អ្នកនិពន្ធនិងដឹកនាំសម្តែង លោក ហ្វៃ សំអាង ត្រូវបានផ្សព្វផ្សាយថា ទស្ស​នី​យ​ភា​​ពនេះ និងលេចវត្តមាននៅក្នុងកញ្ចក់ទូរទស្សន៍ហង្សមាសឆាប់ៗនេះ។

ក្នុងជាមួយគ្នានោះស្នាដៃនិពន្ធនូវរឿ​ង​ភា​គថ្មីរបស់លោកក៏បានប្រផ្ដុំនៅតារាល្បីប្រចាំប្រទេសផងដែរ ក្នុងនោះរួមមានតារាដូចជា ចន ច័ន្ទលក្ខិ​ណា​, ឌុច លីដា, លោកឈឹម សក្កដា, ម៉ាក់ សែន សូនីតា និងតារាកិត្តិយសជាច្រើនដួងទៀត។

ក្នុងប្រមូលផ្ដុំនេះក៏មានបណ្ដាញសង្គមមួយចំនួនបាននិយាយយ៉ាងដូច្នេះថា«រឿងភាគហង្សមាស កូនពស់កេងកង របស់លោកហ្វៃ សំអាង នឹងក្លាយជារឿងភាគថ្មី ដែលប្រមូលផ្តុំដោយកំពូលតារាល្បីៗប្រចាំប្រទេស»។