ភ្នំពេញ៖ សិល្បការិនី ដែលទើបនិងបន្ថែមងារថា ជាតារាពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា មួយរយៈចុងក្រោយនេះ ហាក់មានភាពស្រស់ស្រាយខ្លាំង ទាំងរូបឆោមសម្ផស្ស ក៏កាន់តែកើនទ្វេផងដែរ។ ទន្ទឹមនេះ នៅលើគណនីហ្វេសប៊ុក នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីការអបអរសាទរពីមិត្តភក្តិរួមអាជីព សម្រាប់ឱកាសខួបកំណើតនាង។

ក្នុងសារបង្ហាញពីអារម្មណ៍ដ៏រីករាយ ភ្ជាប់លើរូបភាពតារាសិល្បៈចូលរួម ដែលមានទាំងអ្នកនាង ឆយ៉ី ផងនោះ នាងបានរៀបរាប់ថា«រំភើបទៀតហើយ គិតថាឯកាហើយតែមិនឯកាទេ អរគុណបងៗ បងម៉ាប់ អយស្ទ័រChhor Yee រំភើបណាស់ មុនថ្ងៃមែនតែសប្បាយចិត្តខ្លាំងណាស់ ធ្វើស៊ីសាហាវ អរគុណតារារស្មីសំរាប់នំឃេកយ៉ាងស្អាត»។ រំលឹកផងដែរថា ដោយសារតែអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពរបស់នាង ស្រលាញ់ពេករហូតខំ Surprise ខួបកំណើតឲ្យនាង ទាំងនៅកន្លែងធ្វើការ និងដំណើរកម្សាន្ត។