ភ្នំពេញ៖ បុរសទី១ ក្នុងប្រទេសកម្ពុជា ដែលជិះយានជំនះកង់មួយយ៉ាងសង្ហាចេញពី​ធ្វើការ។ ក្នុងដំណើរជិះយ៉ាងរំភើយ បុរសម្នាក់នោះ បានរៀបរាប់ថា «យានជំនិះនេះ មិនទាន់មានអ្នកណាជិះទេនៅស្រុកខ្មែរ ពោលមានតែខ្ញុំម្នាក់គត់»។ លោកបន្តថា «ខ្ញុំបានទិញវា (យានជំនិះ) ពីមិត្តភក្ររបស់ខ្ញុំ ក្នុងតម្លៃ ៧៨០ដុល្លារ»។

គួរបញ្ជាក់ថា យានជំនិះកង់មួយនេះ មិនទាន់ដឹងថាមានឈ្មោះអ្វីពិតប្រាកដនៅឡើយទេ ដោយគ្រាន់តែដឹងថាជាផលិតផលចិន និងអាល្លឺម៉ង់៕