ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក អ្នកនាង ខ្ញុង ដែលទើបនឹងផ្សំផ្គុំជីវិតគូជាមួយនិងអ្នកកំប្លែងរួមទ្រនំស៊ីធីអិន នាយ កៃដ ថ្មីៗនេក៏ធ្វើឲ្យមានការងឿងឆ្ងល់ពីមហាជនអ្នកគាំទ្រយ៉ាងខ្លាំង។ ខណៈតារាកំប្លែងស្រីសំដីញ៉ែតៗរូបនេះ ក៏បង្ហោះសារបញ្ចេញភាពក្តៅក្រហាយយ៉ាងខ្លាំង។

ក្នុងអារម្មណ៍ដ៏ក្តៅក្រហាយនោះ អ្នកនាង ខ្ញុង បានពោលរៀបរាប់យ៉ាងដូច្នេះថា«ការដែលនៅនិយាយព្រោះយើងគិតថាឯងជាប្អូន តែពេលនេះឯងត្រៀមខ្លួនទៅ ព្រោះយើងឈប់និយាយទៀតហើយ យើងផ្តល់ឱកាសអោយឯងច្រើនដងហើយ»។

ក្នុងសារដដែលនោះនាងបន្តទាំងមានកំហឹងទៀតថា«តែ.ហ៊ឹ យើងហត់ណាស់ហត់កាយមិនស្មើរហត់ចិត្ត ទ្រាំលែងបាន (ទឹកចិត្តបងស្រី) យកទៅដេកគិតទៅខឹងៗខឹងរហូតដល់យើងស្អប់ៗៗៗខ្លាំងបំផុត ឯងធ្វើបានល្អណាស់អាប្អូនប្រុស កំបន្តោសបងណា ឆ្អែតពេក»។ តែយ៉ាងណាក្នុងនោះកំហឹងរបស់តារារូបនេះមិនបានបញ្ចេញឈ្មោះនណាម្នាក់ឡើយ ដោយគ្រាន់តែបង្ហើបថាទឹកចិត្តបងស្រី តែប៉ុណ្ណោះ។