ភ្នំពេញ៖ក្នុងឱកាសជិតផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មីស្វាមីរបស់តារាចម្រៀងនិងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ បាននាំក្រុមគ្រសារធ្វើដំណើរកំសាន្តយ៉ាងរីករាយនិងមានក្ដីសុខរហូតដល់បង្ហាញអារម្មណ៍ពិតមួយនៅលើបណ្ដាញសង្គមទៀតផង។

ដោយអារម្មណ៍ពិតនោះបានបង្ហាញនៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះ Jenny Outver ដោយរៀប​រាប់​ថា​«​នេះ​ជាការដើរកំសាន្តជាលក្ខណះគ្រួសារ លុយមិនអាចទិញសេចក្តីសុខសុភមង្គលបានទេ ហើយក៏មិនអាច​រស់នៅដោយគ្មានលុយបានដែរ សូមអោយសុភមង្គលហើយលោកបងលុយដើរទន្ទឹមគ្នា បើគ្មានទាំងពីរនិងដឹងថាចប់ហើយ»។