បាត់ដំបង៖ ករណីឃាតកម្មដ៏មិនគួរឲ្យជឿ កុមារាវ័១៣ឆ្នាំម្នាក់ យកពូថៅកាប់សម្លាប់បងស្រីបង្កើតមានផ្ទៃពោះកូនភ្លោះ និងសម្លាប់កូនស្រីអាយុ ៣ឆ្នាំ យ៉ាងសាហាវព្រៃផ្សៃបំផុត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងក្រោមផ្ទះជនរងគ្រោះ គឺស្ថិតក្នុងភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ជនដៃដល់មានឈ្មោះ ហួន រាហ៊ូ អាយុ១៣ឆ្នាំ បានយកពូថៅកាប់ទៅលើបងស្រីឈ្មោះ ហួន រ៉ានី ព្រោះចង់បានលុយពីបងស្រី និងទាស់សម្ដីគ្នាផង។ គួរបញ្ជាក់ថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងពូថៅ១ និងប្រាក់រៀល២៤១.៦០០រៀល ប្រាក់ថៃ២៥.៤៦០បាត ៕