ភ្នំពេញ៖ នៅមុននេះ នាង សាន សុម៉ាលី សម្តែងនិយមតែងខ្លួនសិចស៊ីយ៉េៗ ជាប់ងារនាងកាកីបានបង្ហាញ​សារ​ឈឺ​ចិត្តស្អិតទ្រូង ខឹងនឹងកន្លង់សម្ងំក្រេបរស់ជាតិស្នេហ៍៤ឆ្នាំ ហ៊ានហើររកលម្អងថ្មីចោល។ តែយ៉ាងណាបើទោះជា តារាមានងារនាង កាកី បង្ហាញសារខួចចិត្តនិងស្នេហ៍៤ឆ្នាំ ជាសាធារណៈក្តី តែនាងនៅមិនមានភាពក្លាហ៊ាន បង្ហាញអត្តសញ្ញាណបុរសស្នេហ៍ចិត្តសាវ៉ានោះឲ្យមហាជនបានដឹងនោះដែរ។

ខណៈក្រោយការឈឺចាប់បេះដូងនេះ បែរជាត្រូវបានបណ្តាញសង្គមទម្លាយអត្តសញ្ញាណបុរសដែលធ្វើឲ្យនាង សាន សុម៉ាលី ខូចចិត្តនោះ ថាទំនងជាបុរសរូបសង្ហាវ័យក្មេងជាតារាសម្តែងដូចគ្នា។ ក្នុងសារបង្ហើបពីតម្រុយអត្តស​ញ្ញា​​​ណប្រុសស្នេហ៍សាន សុម៉ាលី នោះបានបង្ហាញថា«សង្ស័យសង្សារបួនឆ្នាំរបស់ សាន សុម៉ាលី ដែលត្រូវគេឆក់បាត់គឺជាតារាសម្តែងថ្មី លី សុខគឹមសាន ហៅប្រុសខួច»។