ភ្នំពេញ៖ ថ្មីៗនេះ មានការលេចឮដំណឹងថា តារាចម្រៀងដ៏ល្បីអម្បូរអ្នកនិពន្ធ ខេមរៈ សិរីមន្ត ត្រូវ​បាន​ផលិត​កម្ម​ហង្ស​មាស​រៀប​ចំ​ឲ្យ​ចាប់​ដៃគូជា​មួយ​តារាចម្រៀងស្រីល្បីឈ្មោះ ឱក សុគន្ធកញ្ញា ដើម្បីត្រៀមសម្តែងរឿងភាគមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ ។

គួរកត់សម្គាល់ថា កន្លងមក​តារាចម្រៀង ខេមរៈ សិរីមន្ត ធ្លាប់សម្តែងជាតួឯករឿងជាច្រើនរបស់ផលិតកម្មសាន់ដេ ដោយ​ឡែក​តារា​ចម្រៀងស្រីគណៈកម្មការ Cambodia idol ឱក សុគន្ធកញ្ញា មិនធ្លាប់សម្តែងរឿងនៅឡើយទេ ប៉ុន្តែយោងតាមសមត្ថភាព ភាព​ម៉ត់​ចត់​ប្រាកដ​ប្រជារបស់នាង ផលិតកម្មហង្ស​មាសមិនរុញរាជ្រើសរើសយកនាងឡើយ។ ដំណឹងនេះ បាន​ធ្វើឲ្យ​មហាជន​ទូទៅ​មាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយម្នាក់ៗ​​កំពុងទន្ទឹងរង់ចាំរឿងភាគរបស់តារាចម្រៀងទាំងពីរដួងនេះ៕