ភ្នំពេញ៖ ករណីយាយបង្កើតវាយធ្វើបាបចៅរបស់ខ្លួននឹងខ្សែភ្លើងបណ្ដាលឲ្យរបួសដាច់រលាត់មានស្នាមជាំពេញខ្លួនដោយសារតែខឹងចៅមិនចូលសាលារៀន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ធ្នូ ២០១៧ កន្លងទៅនៅផ្ទះលេខ១២២ ក្រុម៤២ ស្ថិតនៅភូមិ៨ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រំពេចនោះ អ្នកឃើញហេតុការណ៍នេះ បានរត់ទៅប្តឹងប៉ូលីស ហើយឈានដល់ការឃាត់ខ្លួនលោកយាយវ័យ ៦០ឆ្នាំប្លាយទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល។ តែទោះជាយ៉ាងណា លោកយាយត្រូវបានសមត្ថកិច្ចដោះលែងវិញក្រោយពីសួរនាំ ព្រោះលោកយាយស្រលាញ់ចៅពេក ចង់ឲ្យចៅល្អ ប៉ុន្តែដោយចិត្តខឹងមួយឆាវក៏ជ្រុលដៃវាយចៅប្រុសបែបនេះទៅ៕