ភ្នំពេញ៖ នៅព្រឹកមិញនេះ តារាម្តែង ញឹម ច័ន្ទថន បានបង្ហោះរូបប៉ុន្មានស្លឹក ក្នុងសំលៀកបំពាក់សិចស៊ី។ រំពេចនោះ អ្នកគាំទ្រ ញឹម ច័ន្ទថន ម្នាក់បានលើកឡើងថា «ខ្ញីកាន់តែចាស់ កាន់តែហឹរ»។ ក្នុងសារនោះ ចង់សំដៅថា តារាសម្តែង ញឹម ច័ន្ទថន កាន់តែចាស់ កាន់តែសិចស៊ី។

ជាមួយគ្នានោះផងដែរ តារាសម្តែង និងចម្រៀង ញឹម ច័ន្ទថន បានបំភ្លឺថា «ខ្ញុំក្អកពេញមួយយប់ហើយ ព្រឹកឡើងខំស្ទីម និងហាក់ប្រាណ ដើម្បីជំនួសការលេបថ្នាំ»។ នាងបញ្ជាក់ថា នាងស្លៀកពាក់បែបនេះ ដើម្បីរត់ហាត់ប្រាណតែប៉ុណ្ណោះ គ្មានចេតនាបញ្ចេញសាច់ខ្ចីអីទេ៕