ក្រុង​បាងកក: កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន កុមារា​ម្នាក់​ដែល​ប្រើ​ឈ្មោះ Nantapong Kidwapattana លើ​ហ្វេសប៊ុក​បាន​បង្ហោះ​រូប​ភាព​ផ្អែម​ល្ហែម​នៅ​ថ្ងៃ​មុន​គ្រីស​ស្មាស់​លើ​បណ្ដាញ​សង្គម​ ហើយ​អ្នក​ប្រើ​ប្រាស់​អុីនធឺណិត​ មាន​អារម្មណ៍​ជ្រួល​ច្របល់​តែម្ដង​។Image may contain: 2 people, people sitting

អ្វីដែល​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ​ថា​ កុមារា​នេះ​អាយុ​ទើប​តែ ១០ ឆ្នាំតែ​ជា​គូស្នេហ៍​របស់​តារា​ម៉ូដែល​ល្បី​ និង​ជា​ឌីជេ​ម្នាក់​ ដែលមាន​អាយុ​បង​ខ្លួន​ច្រើន​។Image may contain: 2 people, people smiling, people sitting and indoor

ក្មេង​ប្រុស​ច្រឡើម​នោះបាន​សរសេរ​ថា​៖ «​ថ្ងៃនេះខ្ញុំ​នាំ​មិត្ដ​ស្រី​ទៅ​មើល​កុន​។ ដោយសារ​នាង​ជា​សង្សារ​គួរ​ឲ្យ​ស្រឡាញ់​ ខ្ញុំ​បាន​ទិញ​ iPhone X មួយ​គ្រឿង​តម្លៃ ៤៧០០០ បាត (១៤០០ ដុល្លារ) ជា​កាដូ​ឲ្យ​នាង​។ ទូរស័ព្ទ​នេះ​គឺជា​រង្វាន់​នៃ​ក្ដី​ស្នេហា​យើង​។ រីករាយ​ថ្ងៃ​បុណ្យ​គ្រីស​ស្មាស់​អូន​សម្លាញ៉​»។Image may contain: 7 people, people smiling, closeup

ជាមួយ​សំណេរ​រៀបរាប់​ពីកាដូ​ នៅ​មាន​រូប​ភាព​ផ្អែម​ល្ហែម​កៀក​កើយ​គ្នា​ ដែល​កុមារា Nantapong បា​នថត​នែប​និត្យ​ជា​ម៉ូដែល​រូប​នោះ​។ មិន​ខុស​ពី​គូសង្សារ​ដទៃ ពួកគេ​បាន​ថតរូប​ផ្គួប​ដៃ​ចេញ​ជា​រូប​បេះដូង​ថែម​ទៀត។Image may contain: 2 people, people smiling, eyeglasses