ភ្នំពេញ៖ រឿងរ៉ាវហួសចិត្ត បុរសម្នាក់បានជិះរថយន្តពណ៌ស​ស្លាកលេខភ្នំពេញ 2I-3119 ចុះពីរថយន្តស្ទុះទៅឱបស្ទាបកូនក្រមុំអ្នកលក់ភេសជ្ជៈ ហើយត្រូវម្ដាយនាងឃើញទាន់ ស្រែកហៅឪពុកមកជួយ ហើយក៏ត្រូវជនសង្ស័យវាយឪពុកឈាមច្រមុះទៀត នៅជិតក្លឹបហាត់ប្រាណវឌ្ឍនៈ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។

រំពេចនោះ គ្រួសាររងគ្រោះបានរត់ទៅប្តឹងប៉ូលីស និងឃាត់ខ្លួនបុរសខ្លាំងពាក់អាវសនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសួរនាំ តែបែរជាជនសង្ស័យបម្រុងវាយប៉ូលីស និងអ្នកសារព័ត៌មានថែមទៀតផង។ រំលងបានប្រហែលមួយម៉ោង បុរសខ្លាំងម្នាក់ទៀត ដែលសង្ស័យថាជាមិត្តភក្របាន​ចូលមកជួយអន្តរាគមន៍ដោះលែង ប៉ុន្តែភ្លាមៗនោះ មិនទាន់ឃើញប៉ូលីសដោះលែងនៅឡើយទេ៕