បាត់ដំបង៖ ផ្លូវឡូរីមួយខ្សែ ដែលនៅជាប់ជើងភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ជាលើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការសាងសង់ឡើងរវាងអាជ្ញាធរខេត្ត និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍។
គួរបញ្ជាក់ថា ផ្លូវឡូរីនេះមានប្រវែងជាង ៣គីឡូម៉ែត្រ ដែលសាងសង់ឡើងក្នុងគោលបំណងឲ្យភ្ញៀវទេសចរ ជិះឡូរីលេងកម្សាន្ត និងទស្សនាតំបន់ទេសចរណ៍សម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ និងមើលតំបន់កសិទេសចរណ៍ នៅជុំវិញភ្នំបាណន់៕
