ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី០១ មករា តារាសម្តែង សូដា នីតា បានបង្ហោះសារថ្លែងពីក្តីរំភើបឥតឧបមា ខណៈដែលតារាចម្រៀងពោះម៉ាយកូនមួយ យ៉ែម សំអូន ធ្វើខួបកំណើតឲ្យនាងបន្ទាប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០១៨។ ក្នុងសារនោះ តារាសម្តែង និងម៉ូដែល សូដា នីតា បានសរសេរថា «អរគុណបង យ៉ែម សំអូន ទោះបីបងរវល់យ៉ាងណា ក៏មិនភ្លេចថ្ងៃខួបកំណើតរបស់ខ្ញុំដែរ។ Countdown new year រួចហើយ គឺបងតែងតែធ្វើខួបឲ្យខ្ញុំរាល់ឆ្នាំ នេះជាទឹកចិត្តនៃការស្រលាញ់ពិតៗពីបងប្រុស»។
រំពេចនោះ តារាសម្តែងរូបនេះ បានជូនពរលោក យ៉ែម សំអូន ថា «នាឱកាសឆ្នាំថ្មីជូនពរបង មានសុខភាពល្អ ការងារជោគជ័យ និងសម្រេចរាល់ក្តីបំណងនៃការប៉ងប្រាថ្នាក្នុងជីវិតរបស់បង»។ ក្រៅពីនោះ តារាសម្តែង សូដា នីតា បានថ្លែងអំណរគុណផងដែរ សម្រាប់បងប្អូន មិត្តភក្រដែលបានចូលរួម ដូចជា ស៊ួន ចាន់ថា, យ៉ែម ស្រីមុំ, ពៅ សុជាតា និងក្រុមភ្លេង daraentertaiment ជាដើម៕
