អ៊ូហ្គង់ដា៖ ស្ថិតក្នុងសំលៀកបំពាក់អាវធំ បុរសស្បែកខ្មៅ ក៏អមដោយនារីស្បែកខ្មៅវ័យចំណាស់ចំនួនបីនាក់ ដែលសុទ្ធសឹងតែស្ថិតក្នុងសំលៀកបំពាក់កូនក្រមុំ ក្នុងថ្ងៃរៀបការរៀប។ ខណៈរូបភាពនេះក៏ត្រូវបាន​​​h​t​t​p​:​/​/​w​w​w​.​p​u​l​​se​​.n​g​/ ផ្សព្វផ្សាយថា «បុរសមហាសំណាង ការប្រពន្ធម្តង ៣ ក្នុងពេលតែមួយ»។ការផ្សព្វផ្សាយកាលពីថ្ងៃទី២៩ធ្នូ ២០១៧ បង្ហាញពីបុរសស្បែកខ្មៅ ដែលត្រូវបានមជ្ឈដ្ឋានលើពិភពលោកភ្ញាក់ផ្អើលនិងពិធីរៀបការប្រពន្ធម្តងដល់ទៅបីនាក់ក្នុងពេលតែមួយនេះ ត្រូវបានគេអះអាងថា «បុរសជាកូនកំលោះ ងារមហាសំណាងនេះ មាន ឈ្មោះ សេម៉ាន់ដា (Ssemanda)ជនជាតិអ៊ូហ្គង់ដា និងមានមុខរបរជាអ្នកលក់អាហារនៅទីក្រុងកាំប៉ាឡា»។

ក្នុងនោះក៏បានបញ្ជាក់ឲ្យដឹងផងដែរថា «សេម៉ាន់ដា ក៏ធ្លាប់រៀបការប្រពន្ធទី១អាយុ ៤៨ឆ្នាំ ឈ្មោះ សាល់ម៉ាត់ ណាលូវូគ កាលពី ២០ ឆ្នាំមុន និងមានកូន ៥ នាក់»។​ក្នុងការអះអាង «ប្រពន្ធខ្ញុំមិនចេះប្រចណ្ឌគ្នាទេ។ ពិតជាល្អណាស់ ម្នាក់ៗសុទ្ធតែមានផ្ទះរៀងៗខ្លួន»។ ក្នុងនោះ កូនកំលោះ ដែលជាអ្នកលក់អាហាររូបនេះ សារភាពថា រូបលោកជាអ្នកក្រ មិនមានប្រាក់ការប្រពន្ធច្រើនដង។

ដោយលោកបញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំសម្រេចចិត្តជ្រើសរើសរៀបការម្តងប្រពន្ធ ៣ ព្រោះខ្ញុំខ្វះខាតលុយក្នុងការរៀបចំពិធីមង្គលការដាច់ដោយឡែកពីគ្នា។ តែខ្ញុំសន្យាប្រឹងប្រែងធ្វើការដើម្បីទំនុកបម្រុងដល់ពួកនាង»។
រំ​​​​ឭ​​​​​កឲ្យដឹងថា «អ៊ូហ្គង់ដា ដែលមានជនមូស្លីមភាគតិច គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសកាន់សាសនាគ្រិស្ដភាគច្រើនលើសលប់ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ពហុពន្ធភាព»។​​​