ភ្នំពេញ៖ ថ្មីៗមានគណនីហ្វេសប៊ុកឈ្មោះប៊ី យូរី(Bee yury) ដែលម្ចាស់គណនីជានារីស្រស់ស្អាត បានទម្លាយរឿងគួរឲ្យភ្ញាក់ផ្អើល ដែលថា តារាសម្តែងនិងពិធីការិនីដ៏ល្បីនៅទ្រនំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាបងស្រីនាងបង្កើត តែបងស្រីជាតារាល្បីដ៏ស្រស់ស្អាតមិនព្រមទទួលស្គាល់នាងថាជាប្អូនស្រីនោះទេ។ ម្ចាស់គណនីហ្វេសប៊ុកប៊ី យូរី(Bee yury) ដែលមានរូបឆោមសម្ផស្សដ៏ស្រស់សោភ និងមានទម្រង់មុខក៏ស្រដៀងនិងពិធីការិនី ហ៊ិន ច័ន្ធនីរ័ត្ន ដែលបង្ហាញភ្ជាប់នឹងរូបថតឈរជាមួយនឹងគ្នានោះ នាងបានបន្ថែមសារអមដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងដូច្នេះថា«តាំងពីប្អូនមិនទាន់ដឹងអី រហូតដល់ប្អូនឈរថតជាមួយហើយ នៅតែមិនដឹងការពិត តើបងស្រីគេគ្រប់រូបគេធ្វើអញ្ចឹងដាក់ បងប្អូន ម៉ាក់ ប៉ាចឹងដែរអត់? រឺក៏មានតែបងស្រីខ្ញុំទេដែលមិនហ៊ានទទួលស្គាល់ក្រុមគ្រួសារខ្លួនឯង ?។

ហ្វេសប៊ុកស្រីស្រស់សម្ផស្សស្រដៀងនិង ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានលើកឡើងបែបចំអកចំអនឲ្យបងស្រីជាតារាល្បីថា ខ្លាចគេដឹងការពិតធ្វើអី មុនក្រោយគេគង់តែដឹងទេ កុំដល់ពេលដែលហួសពេលហើយទើបមកនិយាយថា ស្តាយក្រោយ។ ប្អូនស្គាល់បង តែបងមិនស្គាល់ប្អូន យើងបែកគ្នារយៈពេលយូរហើយ តែគង់ថ្ងែណាមួយវានឹងលាត ត្រដាងកាពិតហើយ គ្រាន់តែយូរ នឹងឆាប់»។ យ៉ាងណារឿងមួយនេះ ត្រូវបានល្បីសាយភាយ ពេញហ្វេសប៊ុក ខណៈដែលគេនៅមិនទាន់ឃើញ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីល្បីនៅទ្រនំបាយ័ន ចេញមុខបកស្រាយឬក៏បដិសេធយ៉ាងនោះទេ ។

ខណៈគេឃើញមានមជ្ឈដ្ឋានមហាជនជាច្រើន បានបញ្ចេញមតិថា« ប្រហែលជារឿងពិតដែរ ព្រោះអ្នកទាំងពីរ មើលទៅមុខស្រដៀងគ្នាដែរ។គេជាតារាល្បី ទំនងជាខ្លាចទទួលស្គាល់អតីតកាល ខ្លាចបាត់ប្រជាប្រិយភាព ។ ប៉ុន្តែក៏មានអ្នកខ្លះបង្ហាញមតិបែបគាំទ្រ នាង ហ៊ិន ច័ន្ទនីរ័ត្នដែរថា មិនមែនជាការពិតព្រោះថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចធ្វើបែបនេះ។ បន្ថែមនឹងសារទម្លាយអតីតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថាជាបងស្រីដែលមិនទទួលស្គាល់ប្អូននិងឪពុកម្តាយនោះ ម្ចាស់ហ្វេសប៊ុកប៊ី យូរី(Bee yury) ក៏បានបញ្ជាក់ក្នុងខមមិនដែលសួរនាំរឿងនាងនិង នីរ័ត្នថា គាត់ត្រូវឪពុកម្តាយខ្ញុំឲ្យអ្នកផ្សេងចិញ្ចឹមតែពីគាត់នៅ អាយុ៣ឆ្នាំហើយ ហើយគាត់ក៏ដឹងរឿងនេះដែរ តែគាត់មិនទទួលស្គាល់ការពិតនេះ»។