ភ្នំពេញ៖ តារាចម្រៀងថ្មីសាច់សខ្ចីកញ្ញា វីរៈ និច ដែលមុននេះអះអាងថា ទំនាក់ទំនងនាង ជាមួយនាយ ចឺម មិនលើអ្វីពីកាយវិកាសម្តែង តែពេលនេះពួកគេទាំង២នាក់ បែរជាធ្វើឲ្យមជ្ឈដ្ឋានទូទៅផ្ទុះការលាន់មាត់កាន់តែខ្លាំងនិងភាពស្និទ្ធស្នាលនឹងគ្នា។ ថ្មីៗនេះពន្លកតារាស្រី សម្ផស្សស្រស់ផូរផង នាង វីរៈនិច បានបង្ហាញរូបភាពនាង គេងលើស្មៅពីរនាក់នាយ ចឺម និងលើដៃផ្គុំគ្នាជារូបបេះដូងតែមួយ ។ ដែលរូបភាពនេះ ក៏ធ្វើឲ្យមហាជនលាន់មាត់និទានពាក្យស្នេហ៍ចំៗថា «រូបបែបនេះ ជាកាយវិការ និងរូបភាពតំណាងស្នេហាច្បាស់ណាស់។

នេះដូចពាក្យគេថា «មាត់ចេះតែប្រកែក បំពានដូងចិត្តនឹងបេះដូង»។ ព្រមនឹងរូបភាពតំណាងឲ្យក្តីស្រលាញ់ ក្នុងទឹកមុខស្រទន់រកគ្នា បង្កប់ដោយក្តីស្នេហ៍ធំធេងតារាចម្រៀងថ្មីដៃគូនាយ ចឺម, កញ្ញា វីរៈ និច បានសរសេរសារបង្ហោះក្នុងអ៊ិនស្តាក្រាមថា« «អបអរសាទរឆ្នាំ២០១៨» ។ ទន្ទឹមនោះ អ្នកគាំទ្រជាច្រើនបានសរសើរអ្នកទាំងពីរថា ស្អាត សង្ហា សមគ្នា និងផ្អែមល្ហែមជាដើម៕