រតនគិរី៖ នៅបំណាច់ឆ្នាំ២០១៧ មានរឿងដ៏ភ្ញាក់ផ្អើលផ្ទុះឡើងនៅ នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី នាទឹកដីខេត្តរតនគិរី ខណៈដែលកូនសិស្សអង្គុយរៀនសុខៗក៏ស្រាប់តែដួលសន្លប់រណូករណែលពេញបន្ទប់រៀន។ ទាំងគ្រួពេទ្យក៏នៅមិនទាន់រករោគសញ្ញាឃើញ។ ជុំវិញរឿងនេះ លោក ធន់ យន់ នាយកវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី បានរៀបរាប់ថា «សិស្សស្រីចេះតែដួលសន្លប់ជារៀងរាល់ថ្ងៃ ក្នុងសប្តាហ៍ទី៤នៃខែធ្នូ ២០១៧ ដោយក្នុងមួយថ្ងៃយ៉ាងហោចណាស់ ២ទៅ៣នាក់ដែរ ដោយពួកគេនិយាយថា បានឃើញមនុស្សសក់វែង និងមានឈាមប្រឡាក់ពេញខ្លួនដើរចូលថ្នាក់រៀន»។

លោកនាយកបានបន្តថា «ឮដូចនេះ ខ្ញុំក៏បាននិមន្តព្រះសង្ឃមករៀបចំ ពីធីសែនព្រេន រួមមានបាយសី និងស្រាពាងផងដែរ ប៉ុន្តែក្រោយចប់ពីធីនេះ សិស្សស្រីជាង ៥០នាក់ បានដួលសន្លប់ តៗគ្នា ដោយពួកគេថាឃើញមនុស្សប្រឡាក់ឈាមនោះទៀត»។ ទោះជាយ៉ាងណា មកទល់ពេលនេះ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ មិនទាន់សន្និដ្ឋានបានថា ការសន្លប់នោះ បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយ៕

សូមទស្សនាវីដេអូ!!