ភ្នំពេញ៖ នាង អ៊ុន អាលីហ្សា ដែលក្លាហាននិងការតាំងចិត្តឲ្យក្លាយខ្លួនជាប៉ូលីសស្រីដ៏រឹងមាំ តែពេលនេះនា​ង​ហ​ក់​បង្ហាញអារម្មណ៍បាក់ទឹកចិត្តនិងថែរក្សាបេះឲ្យរស់ក្នុងចំណងជីវិតដ៏យល់ចិត្តគ្នា។ នៅមុននេះ ទោះបីតារាស​ម្តែ​ង​និងចម្រៀងនាង មិនមានភាពក្លាហានបង្ហាញមុខមាត់ពិតបុរសគូស្នេហ៍ តែយ៉ាងណានាងក៏បង្ហាញឲ្យអ្នកគាំ​ទ្រ ឃើញនូវភាពផ្អែមល្ហែមជាមួយបុរសកំបាំងមុខនោះ ។
ដែលនាំឲ្យអ្នកគាំទ្រគិតថា «ចំណងស្នេហ៍អាលីហ្សា និងបុរសដែលនាងបិតបាំងមុខនោះ ពិតជាមានក្តីសុខនិងគ្នាណាស់ ហើយស្នេហានេះក៏ធ្វើឲ្យអាលីហ្សា ដឹកដៃគ្នារកឃើញភាពកក់ក្តៅនឹងជីវិតហើយមើលទៅ»។ តែផ្ទុយនិងការគិតនេះ ស្រាប់តែក្នុងវិនាទីខ្លី នៃថ្ងៃចាប់ផ្តើម ឆ្នាំ២០១៨ បែរជាឃើញតារាបូលីសស្រីរូបនេះបង្ហោះរូបថតអង្គុយម្នាក់ឯងបែបកន្តោចកន្តែងបង្ហាញពីភាពអស់សង្ឃឹមនិងជីវិតស្នេហ៍ដែលនាងព្យាយាមកសាងវាកន្លងមក។
ក្នុងសារដែលនាងសង្គមធ្ងន់ដោយពាក្យមិនយល់ចិត្តគ្នា ដែលនាងពោលថា «ហេតុអីមិនព្រមអធ្យាស្រយ័គ្នាទៅ តើអ្នកចង់អោយខ្ញុំធ្វើយ៉ាងមិចទៀតបានយើងឈប់ឈ្លោះគ្នា ខ្ញុំហត់ណាស់»។ នាងបានរៀបរាប់ថា«ខ្ញុំយំតើអាចដោះស្រោយអ្វីបាន ពេលខ្លះមិនចង់យំទេតែទប់ទឹកភ្នេកមិនជាប់ ព្រោះអ្នកមិនយល់ពីអាម្មណ៍ខ្ញុំ ខ្ញុំចង់ថែស្នេហាមួយនេះណាស់មិនចង់បែក មិនចង់ឈ្លោះ ពេលខ្ញុំព្យាយាមត្រូវអ្នកព្យាយាមឈ្លោះ តែបានអ្វីមកវិញ?»។