ភ្នំភេញ៖តាមរយៈការល្បីសុះសាយនៅលើកបណ្តាញសង្គមថា តារាសម្តែង នី មុន្នីនាថ បោកប្រាសគូដណ្តឹងនោះ នៅរសៀលថ្ងៃទី៣១ខែសីហា ម្តាយ កញ្ញា នី មុន្នីនាថ ក៏ចេញមកធ្វើការបកស្រាយជួសកូនស្រី ខណៈដែល សាមីខ្លួនដែលកំពុងរងអាស្រូវឈ្មោះ បដិសេធមិនធ្វើការបំភ្លឺនោះឥឡូវ តារាសម្តែងពូកែសម្រក់ទឹកភ្នែករូបនេះបានធ្វើការប្ដឹងខណៈពេលដែលអតីតគូដណ្ដឹងលោកអ៊ូង សូឡាង ដែលជាអនិកជនអាមេរិកថានឹងត្រៀមប្ដឹងនាងពីបទឆបោក និងរឿងរ៉ាវផ្សេងទៀត។
អតីតគូដណ្ដឹងរបស់តារាស្រីរូបនោះបានគម្រាមថានិងទម្លាយរឿងពិតទាំងអស់មិនតែប៉ុណ្ណោះថែមទាំងប្រកាសថាសិក្សាជាមួយមេធាវីប្ដឹងពីបទឆបោកនិងរំលោភសេចក្ដីទុកចិត្តផងដែរ។ដោយមានការប្រកាសប្ដឹងផ្ដល់គ្នាទៅវិញទៅមកលោក អ៊ូង សូឡាងប្ដឹងពីបទឆបោក និងរំលោភសេចក្ដីទុកចិត្ត ចំណែកអ្នក នាង នី មុន្នីនាថប្ដឹងពីបទបរិហាកេរ្តិ៍ធ្វើឲ្យនាងខួចគេឈ្មោះដែលមិនអាចទទួលយកបាន។
