សៀមរាប៖ ឱកាសឆ្លងចូលឆ្នាំសកល តារាចម្រៀង សាន់ដេ កញ្ញា សុខ ពិសីបានបង្ហាញដំណើរកម្សាន្តទៅដល់ប្រាសាទអង្គរវត្ត និងបង្ហាញពីកាយវិកាថតរូបនៅលើដែនវប្បធម៌ទេសចរយ៉ាងរីករាយ។

បង្ហាញភ្ជាប់ពីស្នាមញញឹម ក៏ទាក់ទាញមន្តស្នេហ៍ សុខ ពិសី បានផ្ដិតយករូបភាពជាច្រើនសន្លឹក ជាមួយនឹងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលគេតែងនិយមស្លៀក ពេលឈានជើងចូលទឹកដីអង្គរ។

មើលទៅពិតជាមានភាពទាក់ទាញខ្លាំង។ គេសម្គាល់ឃើញថា មានភាពសមរម្យ ពោលគឺនាងមានភាពច្នៃប្រឌិត ក្នុងការជ្រើសរើសសម្លៀកបំពាក់ តម្រូវទៅតាមកម្មវិធី។