ភ្នំពេញ៖ ក្នុងរូបរាងកាយធាតុទ្រលុកទ្រលន់ ស្រ្តីម្នាក់ដែលគេស្គាល់មានឈ្មោះ ឌឹម សាវេត ហៅហេង បានដេកស្លាប់នៅក្នុងបន្ទប់ជួល ដែលមានស្នាមជាប់សព្វរាងកាយនិងមុខ ស្ថិតនៅចំណុចផ្ទះជួល ផ្សារសុភមង្គល ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌសង្កោ រាជធានីភ្នំពេញ ។

យោងតាមសម្ដីរបស់សមត្ថកិច្ចបានអះអាងយ៉ាងដូច្នេះថា«ជនរងគ្រោះពិតជាស្លាប់ដោយករីណីឃាតកម្ម ច្របាច់ក»។ ទន្ទឹមនិងការស្លាប់នេះសាច់ញាតិរបស់ស្រ្តីរងគ្រោះក៏បានបញ្ជាក់យ៉ាងដូច្នេះថា «មុនពេលកើតហេតុស្ត្រីរងគ្រោះបានទូរស័ព្ទទៅបងស្រី ហើយក៏បានប្រាប់ទៅយ៉ាងដូច្នេះថា«បងប្ដីក្រោយរបស់ខ្ញុំ បង់ចាក់សម្លាប់ខ្ញុំ»តែពេលនោះបងស្រីរបស់ស្ត្រីរងគ្រោះពុំបានចាប់អារម្មណ៍និងសម្ដីរបស់នាងឡើយ រហូតដល់ពេលអ្នកជិតខាងប្រទះឃើញសពនារីរងគ្រោះទើបមានការផ្ញាក់ផ្អើល។