ភ្នំពេញ៖ ជាមួយនិងសម្លៀកបំពាក់ចាស់ៗ ស្បែកក៏ជ្រៀវជ្រួញ ដែលបង្ហាញយ៉ាងច្បាស់ណាស់ថា លោកតា មិនមែនជាអ្នកធូរធា រស់ក្នុងដំបូលអ្នកមានទ្រព្យធុន។ ដែលកាន់តែក្តុកក្តូលលើរូបរាងកាយ លោកតា ក៏ឡាំប៉ារត់ប្តឹងប៉ូលីស នារីបម្រើសេវ៉ា កោសជប់ ប្រើសិល្ប៍ ជប់លុយលោកតា ក្នុងហោប៉ៅឲ្យប្រែជាលុយដុល្លារខ្លោច។

រឿងរ៉ាវដ៏គ៏ឲ្យខ្លោចចិត្តលើជីវិតលោកតា កម្សត់នេះ បានត្រូវបានប្រាប់ទៅសមត្ថកិច្ច ពេលលោកតា រត់ទៅរកឲ្យជួយរកយុត្តិធម៌ថា «លោកតា បានចូលហាងដើម្បីកោសជប់ ឈ្មោះ ១៦៨ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូ ​ម៉ែ​ត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ក្រោយពេលលោកតាត្រឡប់មកផ្ទះវិញស្រាប់តែបាត់លុយ និងគ្រឿងអលង្កាផង»។ លោកតាបានបញ្ជាក់ថា« ខណៈដែលគាត់បានឆែកមើលលុយ ក៏ស្រាប់តែឃើញលុយ ទុកក្នុងហោ​ប៉ៅ សុទ្ធជាលុយខ្មោចទាំងអស់ព្រមទាំងបាត់មាសចំនួន៣ហ៊ុនផងដែរ»។