វៀតណាម៖ កាលពីយប់ឆ្លងឆ្នាំ ថ្ងៃ ៣១ ឈានចូលថ្ងៃទី ១ មករា ២០១៨ នេះ នៅក្រុងហាណូយ ប្រទេសវៀតណាម ស្ទើរតែក្លាយទៅជាសោកនាដកម្មមួយដូចកោះពេជ្រទៅហើយ ដោយសារមនុស្សច្រើនពេក ធ្វើអោយខ្វះខ្យល់ អុកស៊ីសែន  ប៉ុន្តែក្រុមពន្លត់អគ្គីភ័យបានជួយទាន់ពេលវេលា។

ក្នុងហេតុការណ៍នោះ បានដួលសន្លប់ប្រមាណជាង ១០នាក់ ខណៈមនុស្សមួយក្រុមបានស្រែកឆោឡោកណ្តាល​ហ្វូងមនុស្ស ដែលធ្វើឲ្យម្នាក់ភ័យស្លន់ស្លោ៕