ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រទន់ អ្នកស្រី ផាន់ ណាវី ស្ទើរ តែត្រូវបានទស្សនិកជនភ្លេចមុខ ក្រោយដំណើរបន្សាត់ខ្លួនសាងសុភមង្គលជីវិតលើទឹកដីសហរដ្ឋអាមេរិក ជាមួយស្វាមីតាំងពីឆ្នាំ ២០០៨។ ក្នុងដំណើរជីវិតឆ្ងាយពីវិថីសិល្បៈលើទឹកដីកំណើត លុះបច្ចប្បន្ននេះ តារាចម្រៀងសំនៀងស្រទន់ នាង ផាន់ ណាវី ក៏ផ្តល់កំណើតរួមតំណក់ឈាមរួមស្វាមីអាណិកជន កូនប្រុសពីរនាក់ផងដែរ។

ព្រមគ្នានេះនៅលើបណ្ដាញសង្គមក៏បានទម្លាយឲ្យដឹងថា«តារាចម្រៀង ផាន់ ណាវី ក្រុមរៃមាសនៅតែបន្តអាជីពចម្រៀងនៅលើដីអាមេរិក»។គួរបញ្ជាក់បានថា «ទោះបីជាតារាចម្រៀងជើងចាស់រូបនេះបានសាត់ឆ្ងាយពីឆ្ងាយពីសិល្បៈស្រុកខ្មែរក៏ដោយក៏អ្នកស្រីនៅតែបន្តអាជីពនេះដដែល»។