ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្រស់ ក្នុងទ្រនំហង្សមាស កញ្ញា វី ឌីណែតថ្មីៗនាងបានបង្ហោះរូបថតបង្ហាញពីពីជួបជុំជាមួយឪពុក ដែលគេស្គាល់ថា ជា លោក ហួរ ឡាវី តារាចម្រៀងជើងចាស់ ជាច្រើនសន្លឹក ជាមួយរួមជាមួយនិងសារជូនពរទាំងសាររំឭគុណនិងការថ្នាក់ថ្នមកូនដ៏មានន័យ។

ក្នុងសារដ៏មានអត្ថន័យរបស់កូនស្រីតារាចម្រៀងជើងចាស់រូបនេះបានរៀបរាប់យ៉ាងដូច្នេះថា«បរុសម្នាក់ដែលតែងតែនៅក្បែរខ្ញុំរហូតតាំងពីតូច ដល់ធំហើយបានទូលមានព្រៀនប្រដៅបង្រៀនខ្ញុំប្រាប់ខ្ញុំនៅរឿងជាច្រើនមិនដែលវ៉ៃកូន សូម្បីតែមួយដៃមានតែលើកទឹកចិត្តនឹងផ្ដល់កំលាំងចិត្តការពារកូនគ្រប់វេលារហូតធ្វើអោយកូនមានថ្ងៃនេះ»។

សារដដែលនោះក៏បន្តទាំងអត្ថន័យជូនពរដល់ឪពុកថា«កូនគ្មានអ្វីតបស្នងប៉ាទេមានតែជូនពរនឹងកាដូ បន្តិចបន្តួតពីកូនៗទាំងអស់គ្នាHappy birthday to my daddy Hour Lavy ជូនពរអោយប៉ាសុខភាពល្អអាយុវែងកុំអោយមានជំងឺឈឺស្កាត់អីទាំងអស់នៅជាម្លប់ដល់កូនៗទាំងអស់គ្នា I LOVE YOU MY DAD»។